Google នៅសប្ដាហ៍នេះបាន ដាក់ចេញការអភិវឌ្ឍថ្មីមួយ បន្ថែមចូលទៅសេវាកម្ម Project Loon ដែលប្រើបាឡុងហោះធំៗ ហើយវានឹងបន្តធ្វើការហោះជាវដ្ដចុះឡើងជុំវិញផែនដី ដើម្បីផ្ដល់តំណភ្ជាប់អ៊ីនធឺណិត ទៅកាន់តំបន់មួយចំនួន ដែលពិបាកតភ្ជាប់អ៊ីនធឺណិតទៅដល់។
ការអភិវឌ្ឍចុងក្រោយ នៅក្នុងសេវាកម្ម Project Loon នេះ នឹងអាចឱ្យបាឡុងទាំងនោះ ផ្ដល់តំណភ្ជាប់អ៊ីនធឺណិត ក្នុងតំបន់ជាច្រើនជាមួយដំណើរការទៀងទាត់ល្អនៅទីណាដែលត្រូវការ។ ក្បួនច្បាប់ algorithms គឺត្រូវបានប្រើដោយ Project Loon ឥឡូវនេះ គេអាចបង្ហោះឡើងនូវបណ្ដុំបាឡុងមួយចំនួន ធ្វើជាចង្កោម (cluster) គ្របដណ្ដប់លើតំបន់ជាក់លាក់ផ្សេងៗ ដែលមនុស្សត្រូវការអ៊ីនធឺណិត។ សូមទស្សនាវីដេអូពន្យល់ដូចខាងក្រោម៖
អានបន្តរ៖ www.bizkhmer.com